កងទ័ពអេត្យូពី “ដើរក្បួនឆ្ពោះទៅកាន់រដ្ឋធានី Tigray”

0

ប្រទេសអេត្យូពីបាននិយាយថា កងកំលាំងរបស់ខ្លួនបានចំណេញផ្នែកយោធា នៅភាគខាងជើងរដ្ឋធានី Tigray និងកំពុងធ្វើដំណើរនៅតំបន់ Mekelle ។

ក្រុមឧទ្ទាម Tigrayan និយាយថា ពួកគេកំពុងបង្កើនការតស៊ូនៅឯទីក្រុង Alamata ។

ជនភៀសខ្លួនមកពីតំបន់នេះ កំពុងបន្តទៅកាន់ប្រទេសស៊ូដង់ នេះបង្ហាញអំពីហេតុដ៏គួរឱ្យស្អប់ខ្ពើម នៃសាកសពដោយសារការផ្ទុះ ឬមនុស្សដែលត្រូវបានគេកាប់សម្លាប់។

មនុស្សជាច្រើនត្រូវបានផ្លាស់ទីលំនៅក្នុងរដ្ឋធានី Tigray តិចជាង២សប្តាហ៍ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង។

អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិលោក Mark Lowcock បាននិយាយថា ប្រជាជនទាំងនោះកំពុងខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈ ប៉ុន្តែការដាច់ទំនាក់ទំនងនៅក្នុងតំបន់ នោះមានន័យថាទីភ្នាក់ងារមនុស្សធម៌មានកម្រិត។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក៏បានព្រមានពី “ វិបត្តិមនុស្សធម៌ខ្នាតធំ” នៅតំបន់នោះផងដែរ៕

អ្នកប្រែសម្រួល៖ ឱក សុវណ្ណារ័ត្ន

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here