UNICEF សោកសៅចំពោះការស្លាប់កុមារអ៊ីរ៉ាក់ក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ប៉ៃតង

0

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់ឱ្យមានការការពារកុមារដោយចៀសវាងការបើកការវាយប្រហារដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតមួយស្ថិតនៅក្នុងតំបន់បៃតងរបស់រដ្ឋធានីបាដាដដែលបានបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ និងក្មេង៥នាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះហាក់ដូចជារំលោភបទឈប់បាញ់ដែលត្រូវបានប្រកាសដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៃកងកំលាំងចលនានិយម (PMF) ដែលបានប្តេជ្ញាបមិនប៉ះពាល់លើទីតាំងដែលទាក់ទងនឹងវត្តមាននយោបាយ និងយោធារបស់អាមេរិកនៅអ៊ីរ៉ាក់។

ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខរបស់អ៊ីរ៉ាក់បានប្រកាសថារ៉ុក្កែតចំនួន៧គ្រាប់ត្រូវបានបាញ់ជាមួយនឹងការវាយប្រហារចំនួន៤លើតំបន់បៃតង និងចំនួន៣ទៀតស្ថិតនៅក្នុងសង្កាត់ជិតៗនោះ។

លោកស្រី Hamida Ramadhani Lasseko តំណាងអង្គការ UNICEF ប្រចាំនៅប្រទេសអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការវាយប្រហារកាលពីម្សិលមិញនៅរដ្ឋធានីបាដាដដោយបានសម្លាប់កុមារម្នាក់ និងធ្វើឱ្យរងរបួសជាច្រើននាក់ទៀត។

លោកស្រី Lasseko បានបន្ថែមថា គោលបំណងឱ្យស្នាក់នៅក្នុងផ្ទះគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់កុមារ។ ផ្ទះគឺជាកន្លែងដែលកុមារទទួលបានការការពារហើយត្រូវបានហ៊ុំព័ទ្ធដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសំណាកពីឪពុកម្តាយ និងក្រុមគ្រួសារ។

លោកស្រី Lasseko បានចង្អុលបង្ហាញថាអំពើហិង្សានៅតែជាបទដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ដែលមានរយៈពេលជិតសែសិបឆ្នាំ ហើយកុមារនៅតែជាមនុស្សដែលទទួលរងនូវការឈឺចាប់។

លោកស្រីបានអំពាវនាវដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់ ឱ្យមានការការពារកុមារគ្រប់ពេលវេលា និងចៀសវាងការវាយប្រហារលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់ទាំងឡាយណាដែលមានប្រជាជន រាប់បញ្ចូលទាំងផ្ទះរបស់ប្រជាជន។

អ្នកប្រែសម្រួល៖ គល់ សេងហាក់

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here