នៅថ្ងៃពុធ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ភេរវករចំនួនចំនួន០៤នាក់ដោយកំបាំងមុខចំពោះការស្លាប់របស់អ្នកបើកយន្តហោះជនជាតិរុស្ស៊ីឈ្មោះRoman Filipov ក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងប្រទេសស៊ីរីនៅឆ្នាំ២០១៨ ។
ភ្នាក់ងារសារព័ត៌មានបញ្ជាក់ថា សមាជិកសកម្មប្រយុទ្ធដែលគេចោទប្រកាន់ទាំង០៤នាក់ ជាសមាជិករបស់ក្រុមភេរវករ Jabhat al-Nusra ហើយពួកគេស្ថិតនៅក្នុងបញ្ចីតាមចាប់ខ្លួនរបស់អន្តរជាតិ។
យន្តហោះចម្បាំងប្រភេទ Su-25 ត្រូវក្រុមសកម្មប្រយុទ្ធបាញ់ទម្លាក់នៅថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០១៨ នៅពេលយន្តហោះនោះបានហោះហួសតំបន់ជម្លោះនៅក្នុងខេត្តអ៊ីដលីបភាគពាយ័ព្យនៃប្រទេសស៊ីរី។ អ្នកបើកយន្ដហោះបានបំផ្ទុះខ្លួនឯងដោយប្រើគ្រាប់បែកដៃ និងក្រោយពីបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងរងការព័ទ្ធជុំវិញពីពួកសកម្មប្រយុទ្ធ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០