កងទ័ពកាមេរូនបានសម្លាប់សមាជិកក្រុមជ្រុលនិយម Boko Haram ចំនួន០៣នាក់

0

កងទ័ពកាមេរូននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងទ័ពរបស់ខ្លួនសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួនបីនាក់មកពីក្រុមភេរវកម្មបូកូហារ៉ាម(Boko Haram) នៅតំបន់ភាគខាងជើង។

យោងតាមប្រភពព័ត៌មានពីកងទ័ពបានឱ្យដឹងថា យុទ្ធជនទាំងនោះត្រូវកងកម្លាំងសម្លាប់នៅថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ Malika អំឡុងពេលមានការប្រឈមមុខដាក់គ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមភេរវកម្ម។

កងកម្លាំងទ័ពបានប្រមូលអាវុធ និងគ្រាប់បែកទុកក្រោយពីធ្វើការវាយប្រហាររួច។ គេមិនទាន់ច្បាស់ទេថា កងកម្លាំងសន្តិសុខបានទទួលរងការខាតបង់នៅក្នុងពេលមានការធ្វើប្រតិបត្តិការ ឬយ៉ាងណានោះទេ។

ការវាយប្រហារសងសឹកនោះធ្វើឡើងនៅរយៈពេលមួយថ្ងៃក្រោយពីសមាជិកក្រុមសកម្មប្រយុទ្ធបានវាយប្រហារលើភូមិ Satomi សម្លាប់មេដឹកនាំភូមិ និងបណ្តាលធ្វើឱ្យកូនៗរបស់អ្នកភូមិរងរបួសយ៉ាងធ្ងន់ធ្ងរនេះបើយោងតាមប្រភពយោធា។

នៅថ្ងៃពុធ ទី១៨ រដ្ឋមន្ត្រីក្រសួងការពារជាតិកាមេរូន លោក Joseph Beti Assomo មានប្រសាសន៍បញ្ជាក់ថា សមាជិករបស់ក្រុមភេរវកម្មមានសកម្មភាពអន់ថយនៅក្នុងតំបន់ ប៉ុន្តែពួកគេមិនបានចុះចាញ់ឡើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here