មនុស្សម្នាក់ស្លាប់ និងចំនួន០៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅខាងក្រៅទីក្រុង Mogadishu

0

ប៉ូលិស និងសាក្សីនិយាយនៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មានទាហានចំនួន០១នាក់ត្រូវគេសម្លាប់ និងជនស៊ីវិលចំនួន០៣នាក់រងរបួសនៅថ្ងៃព្រហស្បតិ៍នៅពេលមានការផ្ទុះដ៏ធំមួយកើតឡើងក្នុងសង្កាត់ Lafole នៅជាយក្រុង Mogadishu ប្រទេស Somali។

មន្រ្តីប៉ូលិសដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានថា គ្រាប់បែកនៅតាមដងផ្លូវមួយបានវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាលនៅសង្កាត់ Lafole បណ្តាលអោយមនុស្សស្លាប់ និងរងរបួស។ លោកមានប្រសាសន៍ថា៖ “ខ្ញុំអាចបញ្ជាក់បានថា ទាហានចំនួន០១នាក់ត្រូវគេសម្លាប់ និងជនស៊ីវិលចំនួន០៣ នាក់បានរងរបួសនៅក្នុងការផ្ទុះនោះ”។  លោក Hassan Salah បន្ថែមថា៖ “នៅពេលដែលយើងស្ថិតនៅក្នុងភូមិ យើងបានលឺសំឡេងផ្ទុះ ហើយក្រោយមកយើងបានរកឃើញថា ការផ្ទុះបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស។ កងកម្លាំងសន្តិសុខបានទៅដល់ទីតាំងកើតហេតុ និងបានបិទផ្លូវមួយរយៈ ដោយពេលនោះស្ថានភាពបានវិលមករកភាពធម្មតាវិញ 

សមាជិកក្រុមសម្ព័ន្ធមិត្តរបស់ក្រុម Al-Qaida គឺក្រុម al-Shabab បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here