ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតចូលរួមក្នុងសង្គ្រាមនៅប្រទេសយេម៉ែនដោយបានធ្វើការទប់ស្កាត់ការវាយប្រហាររបស់កងជីវពលហ៊ូទី (Houthi) នៅថ្ងៃចន្ទ។
អ្នកនាំពាក្យកម្លាំងចម្រុះ លោក Turki Al Malki មានប្រសាសន៍ យន្តហោះគ្មានមនុស្សបញ្ជាមួយគ្រឿងបញ្ជាដោយកងជីវពល Houthi ហោះឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសត្រូវកងកម្លាំងចម្រុះស្ទាក់ចាប់។
លោកចោទប្រកាន់លើកងជីវពលហ៊ូធី (Houthi) ថា កងជីវពល (Houthi) បានកំណត់គោលដៅលើទីតាំង និងជនស៊ីវិលដោយមានលក្ខណៈជាប្រព័ន្ធ និងដោយចេតនា។
កងកម្លាំងចម្រុះនេះនឹងបញ្ចប់សង្គ្រាមឆ្នាំទី០៦ របស់ខ្លួននៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងកងជីវពលហូធី (Houthi) នៅក្នុងខែមីនា ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ប្រធានាធិបតីយេម៉ែន លោក Abd-Rabbu Mansour Hadi ។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០