សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃអាទិត្យមានសេចក្តីថា យ៉ាងហោចណាស់សមាជិកសកម្មប្រយុទ្ធចំនួន១៨នាក់ត្រូវកម្លាំងសន្តិសុខសម្លាប់នៅក្នុងខេត្ត Kandahar ដែលទីនោះធ្លាប់ជាអតីតទីតាំងដ៏រឹងមាំរបស់ក្រុមតាលីបង់។
ចាប់តាំងពីថ្ងៃសៅរ៍ ទី០៥ ខែធ្នូ សប្តាហ៍មុនមក មានប្រតិបត្តិការនៅផ្នែកខ្លះក្នុងស្រុក Dand, Jelai និង Maroud ដោយបានសម្លាប់សមាជិកឧទ្ទាមចំនួន១៨នាក់។ លើសពីនេះកងកម្លាំងក៏បានរកឃើញ និងបានបង្ការចំពោះគ្រាប់មីនប្រឆាំងបុគ្គលិក និងមីនប្រឆាំងយានយន្តទាំងនោះផងដែរ។
សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ដែលនៅបន្តធ្វើសកម្មនៅផ្នែកខ្លះក្នុងខេត្ត Kandahar មិនទាន់ធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០