រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha បានធ្វើឱ្យមានការសង្ស័យនៅថ្ងៃសៅរ៍ (ថ្ងៃទី ៥ ខែធ្នូ) ជុំវិញការអះអាងរបស់កូរ៉េខាងជើងថាខ្លួនមិនមានករណីឆ្លងវីរុសនេះទេ ខណៈពេលដែលប្រទេសកូរ៉េខាងត្បូងចង់ផ្តល់ជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយលោក Kang បានប្រាប់សន្និសីទសន្តិសុខប្រចាំឆ្នាំ IISS Manama Dialogue ថាក្រុងព្យុងយ៉ាងមិនបានឆ្លើយតបចំពោះសំណើរបស់ក្រុងសេអ៊ូលក្នុងការជួយទេ។ លោក Kang បានមានប្រសាសន៍ថា “ពួកគេនៅតែនិយាយថាពួកគេមិនមានករណីឆ្លងណាមួយនោះទេ ហើយវាពិតជាពិបាកនឹងជឿណាស់” ។
នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ថ្មីបំផុតរបស់ខ្លួនទៅកាន់អង្គការសុខភាពពិភពលោកប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនមិនបានបញ្ជាក់ពីករណីឆ្លងវីរុសនេះទេ ទោះបីជាប្រទេសនេះមាន “ ករណីសង្ស័យ” ចំនួន ៨.៥៩៤ ក៏ដោយ៕