ជនអន្តោប្រវេសន៍​អេ​ត្យូ​ពី​រាប់រយ​នាក់​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល

0

ជនអន្តោប្រវេសន៍​អេ​ត្យូ​ពី​រាប់រយ​នាក់​បានមក​ដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ធ្វើ​ពិធី​ដ៏​សប្បាយរីករាយ​មួយ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​អ៊ីស្រាអែល ខណៈ​រដ្ឋាភិបាល​បាន​បោះជំហាន​ឆ្ពោះទៅរក​ការសន្យា​របស់ខ្លួន​ដើម្បី​បង្រួបបង្រួម​គ្រួសារ​រាប់រយ​គ្រួសារ​ដែល​បែកបាក់​គ្នា​រវាង​ប្រទេស​ទាំងពីរ។

មនុស្ស​ប្រហែល ៣០០ នាក់​បាន​ចុះចត​ក្នុង​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​ដោយមាន​គ្រវី​ទង់​ជាច្រើន​ឬក៏​ឈរ​ថើប​គ្នា​នៅលើ​ដី។ មនុស្ស​ជាច្រើន​ស្លៀកពាក់​អាវ​ផាយ​តាមបែប​ប្រពៃណី​របស់​ជនជាតិ​អេ​ត្យូ​ពី ហើយ​ស្ត្រី​ជាច្រើន​កាន់​ដៃ​ទារក។ បទ​ចំរៀង​ពិធីបុណ្យ​ហេ​ព្រើរ​បាន​បន្លឺ​ឡើងលើ​ឧបករណ៍​បំពង​សំលេង។

ទោះបី​ក្រុមគ្រួសារ​ទាំងនោះ​មាន​ដើមកំណើត​ចេញពី​ជនជាតិភាគតិច​ជ្វី​ហ្វ​ហើយ​មានគ្រួសារ​ជាច្រើន​កំពុង​អនុវត្ត​ជា​ជនជាតិ​ជ្វី​ហ្វ​ក៏ដោយ ក៏​អ៊ីស្រាអែល​មិន​ចាត់ទុក​ពួកគេ​ជា​ជនជាតិ​ជ្វី​ហ្វ​ស្ថិតនៅក្រោម​ច្បាប់​សាសន៍។ ផ្ទុយទៅវិញ​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រទេស​ក្រោម​កម្មវិធី​បង្រួបបង្រួម​គ្រួសារ​ដែល​តម្រូវឱ្យមាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ជាពិសេស។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here