អាជ្ញាធរមូលដ្ឋាននិយាយថា មានមន្ត្រីប៉ូលិសម្នាក់ និងយ៉ាងហោចណាស់មនុស្សចំនួនមួយនាក់ត្រូវគេបាញ់សម្លាប់នៅថ្ងៃពុធក្នុងទីក្រុង St. Petersburg នៅលើឆ្នេរខាងលិចនៃរដ្ឋផ្លរីដាសហរដ្ឋអាមេរិក។
ការបាញ់ប្រហារបានកើតឡើងនៅប្រហែលម៉ោង៤និង១៧នាទីល្ងាច។ នាយកដ្ឋានប៉ូលិស St. Petersburg សរសេរលើបណ្តាញសង្គមធ្វីតទ័រថា ក្រុមការងារកំពុងស្ថិតនៅលើផ្លូវដើម្បីធ្វើការស៊ើបអង្កេត។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានឲ្យដឹងថាមន្ត្រីរងរបួសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីទទួលបានការព្យាបាល។ពុំមានព័ត៌មានបន្ថែមអំពីអ្នករងរបួសផ្សេងទៀតនោះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទៅ០៣ ខែធ្នូ ឆ្នាំ២០២០