ភេរ​វករ ០៣នាក់​ត្រូវ​កងកម្លាំង​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី

0

ក្រសួងការពារជាតិ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ កងទ័ព​អាល់​ហ្សេ​រី​បានសម្លាប់​ភេរ​វករ​ចំនួន០៣នាក់​នៅក្នុង​ខេត្ត Jijel ភាគ​ខាងកើត​នៃ​រដ្ឋ Algiers។

សេចក្តីថ្លែងការណ៍​និយាយថា ក្រុម​ភេរ​វករ​ត្រូវ​កងកម្លាំង​ទ័ព​របស់​ប្រទេស​អាល់​ហ្សេ​រី​បាញ់សម្លាប់​នៅក្នុង​កំឡុង​ពេលធ្វើ​ប្រតិបត្តិ​ការស្វែងរក​នៅក្នុង​ខេត្ត Jijel នៅ​រសៀល​ថ្ងៃ​អង្គារ។

សេចក្តីរាយការណ៍​បន្ថែ​ម​ទៀតថា កងកម្លាំង​រឹបអូស​បាន​កាំភ្លើង​វែង​ចំនួន០៣ដើម បង់​កាំភ្លើង​ចំនួន៥ និង​គ្រាប់បែកដៃ​ចំនួន០១ ក្នុងអំឡុង​ពេលធ្វើ​ប្រតិបត្តិការ។

សមាជិក​មួយចំនួនរ​បស់​ក្រុម​អាល់​កៃ​ដា​នៅ​តំបន់ Islamic Maghreb បាន​ពង្រាយ​គ្នា​នៅលើ​លើ​ភ្នំ និង​ព្រៃ​នៅ​ភាគ​ខាងជើង​អាល់​ហ្សេ​រី។ សូមបញ្ជាក់​ផងដែរ​ថា ក្រុម​ភេរវ​ករ​មាន​ទំនោរ​ធ្វើ​ការដាំ​មីន​តាម​ផ្ទះ និង​ធ្វើការ​វាយប្រហារ​ម្តងម្កាល​ប្រឆាំងនឹង​កងទ័ព​អាល់​ហ្សេ​រី ឬ​កងកម្លាំង​ប៉ូលិស ដោយបាន​កំណត់​គោលដៅ​លើ​ទីតាំង​យាមល្បាត​របស់​កងកម្លាំង។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here