កុមារ​នៅ​អ៊ីរ៉ាក់​រស់នៅក្នុង​ចំណោម​គ្រាប់បែក​មិនទាន់​ផ្ទុះ

0

អង្គការ​សង្គ្រោះ​កុមារ​បាន​និយាយថា​កុមារ​រាប់ពាន់នាក់​ត្រូវបាន​បង្ខំ​ឱ្យ​រស់នៅ​ក្នុងចំណោម​គ្រាប់​បែក​មិនទាន់​ផ្ទុះ សាកសព និង​កម្ទេចកម្ទី​បន្ទាប់ពី​ការបិទ​ជំរុំ​សម្រាប់​ប្រជាជន​ផ្លាស់​ទីលំនៅ​នៅ​អ៊ីរ៉ាក់។

អង្គការ​សង្គ្រោះ​កុមារ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កុមារ​រាប់ពាន់នាក់ និង​គ្រួសារ​របស់​ពួកគេ​ត្រូវបាន​បង្ខំ​ឱ្យ​រស់នៅ​ក្នុងផ្ទះ​ដែល​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ដែល​ត្រូវបាន​គេបោះបង់​ចោល​ដោយ​គ្រាប់បែក​មិនទាន់​ផ្ទុះ បន្ទាប់ពី​ការបិទ​ជំរុំ​ជាច្រើន​សម្រាប់​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។

អង្គការ​នេះ​បាន​និយាយថា​ក្រុម​របស់ខ្លួន​បាន​និយាយ​ជាមួយ​ឪពុកម្តាយ​ដែល​ត្រូវបាន​គេ​បង្ខំ​ឱ្យ​ចាក​ចេញពី​ជំរុំ។ ពួកគេ​បាន​ប្រាប់​កំណត់ហេតុ​ដ៏​គួរឱ្យខ្លាច​នៃ​ការរកឃើញ​គ្រាប់បែក​មិនទាន់​ផ្ទុះ​និង​សាកសព​នៅក្នុង​អាគារ និង​ក្រោម​គំនរ​បាក់បែក​នៅក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​សព្វថ្ងៃ។

អង្គការ​នេះ​ក៏បាន​និយាយទៀតថា ក្រុមគ្រួសារ​កំពុង​ត្រូវការ​សេវាកម្ម​ជាបន្ទាន់​ដូចជា​អគ្គិសនី ទឹកស្អាត និង​សុវត្ថិភាព​ចំណីអាហារ និង​ការដឹកជញ្ជូន។
អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here