ប៉ូលិស​តួ​ក​គី​ឃុំខ្លួន​មនុស្ស​ចំនួន១៩នាក់​សង្ស័យ​មាន​ជាប់ទាក់ទង​ជាមួយ​ក្រុម PKK នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​រាយការណ៍​ថា ប៉ូលិស​តួ​ក​គី​បាន​ឃុំខ្លួន​មនុស្ស​យ៉ាងតិច​ចំនួន១៩នាក់​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ជុំវិញ​ការសង្ស័យថា​ពួកគេ​មាន​ជាប់ទាក់ទង​នឹង​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​ខុសច្បាប់។

ទូរទស្សន៍ CNN Turk និយាយថា អង្គភាព​ប្រឆាំង​ភេរវកម្ម​នៃ​នាយកដ្ឋាន​ប៉ូលិស​អ៊ី​ស្តង់​ប៊ុល​បាន​បើក​ប្រតិបត្តិការ​ក្នុងពេល​ដំណាលគ្នា​នៅ​អាស័យដ្ឋាន២៨នៅ​ទូទាំង​ទីក្រុង​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​រួមទាំង​អភិបាលរង​នៃ​ទីក្រុង Sisli។

យោងតាម​ប្រភព​សារព័ត៌មាន CNN Turk បញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវគេ​ចោទប្រកាន់ថា កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ក្នុងនាម​ជា​សម​ជិ​ក PKK។ នៅក្នុង​ការស្រាវជ្រាវ​ធ្វើឡើង​នៅ​អាស័យដ្ឋាន​ទាំងនោះ គេ​បាន​រកឃើញ​បង់​កាំភ្លើងខ្លី​មួយចំនួន និង​គ្រាប់កាំភ្លើង​ចំនួន១០៣គ្រាប់ និង​សម្ភារៈ​ឌីជីថល​ដែលមាន​ជាប់ទាក់ទង​ទៅនឹង PKK។

ប្រភពព័ត៌មាន​បន្ថែម​ទៀតថា ប៉ូលិស​បាន និង​កំពុង​ព្យាយាម​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ០៦នាក់​បន្ថែមទៀត។

គួរបញ្ជាក់​ផងដែរ​ថា សមាជិក PKK ដែល​ត្រូវ​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺ​រ៉ូ​ប​ចុះបញ្ជី​ជា​អង្គការ​ភេរវកម្ម។សមាជិក​សកម្មប្រយុទ្ធ​ទាំងនោះ​បានធ្វើ​ការបះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល៣០ឆ្នាំ​មកហើយ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here