នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា កម្លាំងអ៊ីស្រាអែលវាយប្រហារកំណត់គោលដៅលើទីតាំងរបស់កម្លាំងគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតខេត្ត Deir al-Zour ក្នុងប្រទេសស៊ីរីដោយ សម្លាប់មនុស្សចំនួន១៩នាក់។
ក្រុមឃ្លាំមើលសិទិ្ធមនុស្សស៊ីរីនិយាយថា ការវាយប្រហារនោះបានកំណត់គោលដៅទៅលើទីតាំងរបស់យុទ្ធជននៅភាគខាងលិចនៃទីក្រុង al-Bukamal នៅភាគខាងកើតនៃទីក្រុង Deir al-Zour ។
ក្រុមឃ្លាំមើលមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈអ្នកប្រយុទ្ធដែលរងរបួសជាច្រើននាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការវាយប្រហារបានបំផ្លាញទីតាំងនោះ និងយានយន្តមួយចំនួនផងដែរ។
សូមរំលឹកផងដែរថា នៅថ្ងៃទី ២២ ខែវិច្ឆិកា មានការវាយប្រហារស្រដៀងគ្នានៅតាមទីជនបទ al-Bukamal ដោយសម្លាប់យុទ្ធជនដែលគាំទ្រដោយអ៊ីរ៉ង់ ១៤នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០