កងទ័ព​សូ​ម៉ាលី​សម្លាប់​សកម្មប្រយុទ្ធ ១១នាក់​នៅ​តំបន់​ភាគខាងត្បូង

0

មន្ត្រី​យោធា​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា យ៉ាងហោចណាស់​សមាជិក​សកម្មប្រយុទ្ធ​អាល់​សា​បាប (al-Shabab) ចំនួន ១១នាក់ ត្រូវបាន​កងទ័ព​សម្លាប់ និង​ចំនួន ០៦នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មួយ​ជាមួយ​កងទ័ព​សូ​ម៉ាលី​នៅ​តំបន់ Lower Shabelle ភាគខាងត្បូង​នៃ​ប្រទេស កាលពី​ថ្ងៃ​អង្គារ។

លោក Mohamed Tahlil Bihi មេបញ្ជាការ​កងពល​ថ្មើរជើង​សូ​ម៉ាលី បាន​មានប្រសាសន៍ថា កងទ័ព​សូ​ម៉ាលី​បានធ្វើ​ប្រតិបត្តិការ​នៅក្នុង​ភូមិ Dahab, Gal Salimo និង​ភូមិ Garas Gawan។

លោក Bihi មានប្រសាសន៍ថា៖ “យើង​សម្លាប់​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​អាល់​សា​បាប​ចំនួន ១១នាក់ ដោយ​ក្នុងនោះ​មាន​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ និង​បណ្តាលឱ្យ​សមាជិក​ចំនួន០៦នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​អំឡុងពេល​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ជាមួយ​សា​មា​ជិ​ក​អាល់​សា​បាប” ។

លោក​បន្ថែមថា កងកម្លាំង​ទ័ព​បាន​បំផ្លាញ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួក​សកម្មប្រយុទ្ធ។ ឧប្បត្តិហេតុ​ចុងក្រោយ​កើតឡើង​ខណៈពេល​មាន​ប្រតិបត្តិការ​សន្តិសុខ​ជាប្រចាំ​ធ្វើឡើង​ដោយ​កម្លាំង​រដ្ឋាភិបាល​ប្រឆាំងនឹង​សកម្មប្រយុទ្ធ​អាល់​សា​បាប​នៅ​តំបន់​ភាគខាងត្បូង៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here