អាល្លឺម៉ង់​នឹង​ចាប់ផ្ដើម​ហោះហើរ​ឡើងវិញ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់​ឃឺ​ដ

0

ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ បានប្រកាសថា​នឹង​ចាប់ផ្តើម​សេវាកម្ម​ហោះហើរ​ឡើងវិញ​ជាមួយ​ប្រទេស​អ៊ីរ៉ាក់ និង​តំបន់​ឃឺ​ដ​នៅ​ពាក់​កណ្តាលខែ​នេះ។

យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ ការហោះហើរ​ដោយផ្ទាល់​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Erbil ដោយ​ចេញពី​ទីក្រុង Düsseldorf របស់​អាល្លឺម៉ង់​បន្ទាប់មកទៀត​គឺ​ទីក្រុង Frankfurt និង​ទីក្រុង Berlin នឹង​ចាប់ផ្តើម​ជើងហោះហើរ​ឡើងវិញ​ផងដែរ។

គួរ​កត់សម្គាល់ថា​អ៊ីរ៉ាក់​អ៊ែរ​វ៉េ បាន​ផ្អាក​ការហោះហើរ​ជាមួយ​អាល្លឺម៉ង់​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជម្ងឺ​រាតត្បាត​កូ​វីដ-១៩ ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here