រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់លោក Othman Ghanimi កាលពីថ្ងៃអាទិត្យនេះបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Yezidi ស្រុក Sinjar ដើម្បីមើលពីស្ថានភាពសន្តិសុខនៅក្នុងតំបន់នេះ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់បានរាយការណ៍ថាផែនការរបស់លោក Ghanimi ត្រូវបានទទួលរងដោយ អាកាសធាតុមិនអំណោយផលដែលបានបង្ខំឱ្យគាត់បញ្ចប់ដំណើរទស្សនកិច្ចបន្ទាប់ពីកិច្ចប្រជុំជាមួយមេបញ្ជាការសន្តិសុខ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេលពីរខែបន្ទាប់ពីរដ្ឋធានី Erbil និង រដ្ឋធានីបាដាដបានប្រកាសពីកិច្ចព្រមព្រៀងដើម្បីស្តារសន្តិសុខ និងការគ្រប់គ្រង Sinjar ដែលកិច្ចព្រមព្រៀងនេះគឺតម្រូវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់នៅខាងក្រៅដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់នឹងត្រូវចាកចេញពីតំបន់នេះ។
ទោះយ៉ាងណាក្រុមអ្នកប្រយុទ្ធរបស់គណបក្សពលករឃឺដ និងកងជីវពល Hashd al-Shaabi ទំនងជាមានការស្ទាក់ស្ទើរក្នុងការចាកចេញដែលបង្កឧបសគ្គដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០