ក្រុមសកម្មប្រយុទ្ធ ISIS កាលពីថ្ងៃអាទិត្យនេះបានបំផ្លាញប៉មបញ្ជូនអគ្គិសនីយ៉ាងហោចណាស់ចំនួន៣ នៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។
លោក Ahmed Dilimy អភិបាលក្រុង Qa’im បាននិយាយថាសកម្មភាពបំផ្លិចបំផ្លាញបានកើតឡើងរវាងតំបន់ដែលស្ថិតនៅក្នុងស្រុក Qa’im និង Rawa។
លោក Dilimy បាននិយាយថាពួកគេបានប្រើយានយន្តដើម្បីទាញប៉ម និងធ្វើឱ្យក្រឡាប់ធ្លាក់ចុះ។
គួរបញ្ជាក់ថាក្រៅពីសកម្មភាពហិង្សា និងការវាយប្រហារជាប្រចាំដែលផ្តោតលើកម្លាំងប្រដាប់អាវុធ និងជនស៊ីវិល ក្រុមជីហាដ ISIS តែងតែធ្វើការវាយប្រហារទៅលើទីតាំងសេវាកម្មសាធារណៈផ្សេងៗផងដែរ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០