រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Tesla ដែលជា នឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយ ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគ សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។
លោកប្រធានាធិបតី Joko Widodo ប្រាប់រ៉យទ័រកាលពីខែមុនថា “វាសំខាន់ណាស់ព្រោះយើងមានផែនការដ៏អស្ចារ្យដើម្បីធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាអ្នកផលិតអាគុយលីចូមធំជាងគេ ហើយយើងមាននីកែលធំជាងគេផងដែរ”។ ប្រធានាធិបតី និងលោក Luhut Pandjaitan ជារដ្ឋមន្ត្រីសម្របសម្រួលទៅលើការវិនិយោគនេះ បានអំពាវនាវអោយនាយកប្រតិបត្តិ Tesla លោក Elon Musk មកវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
លោក Luhut បានប្រាប់រ៉យទ័រកាលពីខែមុនថា “វាពិតជាមានឱកាសល្អមែន” ដែលក្រុមហ៊ុននឹងចង់វិនិយោគលើការកែច្នៃនីកែលនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីកាត់បន្ថយថ្លៃដើម៕