មន្ត្រីយោធាបញ្ជាក់នៅថ្ងៃចន្ទថា យោធាសូម៉ាលីបានសម្លាប់សកម្មប្រយុទ្ធអាល់សាបាប (al-Shabab) ចំនួន០៨នាក់នៅថ្ងៃអាទិត្យ។
លោក Isak Mohamed Ibrahim មេបញ្ជាការអង្គភាពទី២៦០ របស់ SNA មានប្រសាសន៍ថា សកម្មប្រយុទ្ធទាំង០៨នាក់ត្រូវយោធាសូម៉ាលីសម្លាប់នៅពេលសកម្មប្រយុទ្ធទាំងនោះព្យាយាមវាយឆ្មក់លើកងទ័ពជាតិសូម៉ាលី (SNA) នៅក្នុងទីក្រុង Wajid នៅភាគខាងត្បូងតំបន់ Bakol។
លោកមានប្រសាសន៍ថា៖ “កងទ័ពទប់ស្កាត់ដល់ការប៉ុនប៉ងវាយប្រហាររបស់សកម្មប្រយុទ្ធដែលនាំឱ្យមានគ្រោះថ្នាក់ដល់កងកម្លាំង និងបានសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន០៨នាក់”
លោក Ibrahim បញ្ជាក់បន្ថែមថា កងកម្លាំងរដ្ឋាភិបាលនឹងបន្តធ្វើប្រតិបត្តិការប្រឆាំងនឹងសមាជិកសកម្មប្រយុទ្ធនៅក្នុងតំបន់ភាគខាងត្បូង។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០