លោក Al-Burhan បង្ហាញ​ក្តី​រីករាយ​ដែល​សហរដ្ឋអាមេរិក​បាន​ដក​ប្រទេស​ស៊ូដង់​ចេញពី​បញ្ជី «រដ្ឋ​ឧបត្ថម្ភ​ដល់​អង្គភាព​ភេរវកម្ម»

0

ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យភាព​របស់​ប្រទេស​ស៊ូដង់​លោក Abdel Fattah Al-Burhan មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា ការដក​ប្រទេស​ស៊ូដង់​ចេញពី​បញ្ជី «រដ្ឋ​ឧបត្ថម្ភ​ដល់​អង្គភាព​ភេរវកម្ម» របស់​សហរដ្ឋអាមេរិក ជា​ចំណែក​មួយ​គាំទ្រ​ដល់​ចលនា​ប្រជាធិបតេយ្យ។

លោក Al-Burhan សរសេរ​លើ​គណនី Twitter ថា៖ “សេចក្តីសម្រេចចិត្ត​នេះ​នឹងចូលរួម​ចំណែក​គាំទ្រ​ដល់​ចលនា​ប្រជាធិបតេយ្យ និង​បង្កើន​ឱកាស​ដល់​ភាពជោគជ័យ​នៃ​សម័យ​អន្តរកាល ក៏ដូចជា​បង្កើត​ភាពរុងរឿង​ដល់​ប្រជាជន      ស៊ូដង់​ផងដែរ”។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រដ្ឋធានី Khartoum បានប្រកាស​ជា​ផ្លូវការ​នូវ​ការដក​ប្រទេស​ស៊ូដង់​ចេញពី​បញ្ជី​រដ្ឋ​ដែល​គាំទ្រ​ដល់​អង្គភាព​ភេរវកម្ម។ នៅ​ថ្ងៃទី១៩ ខែតុលា​ប្រធានាធិបតី​អាមេរិក​លោក Donald Trump មានប្រសាសន៍ថា លោក​នឹង​ដក​ប្រទេស

ស៊ូដង់​ចេញពី​បញ្ជី ក្រោយពី​ប្រទេស​ស៊ូដង់​បាន​ចំណាយ​ប្រាក់ ៣៣៥លាន​ដុល្លារ​អាមេរិក​ជួយ​ដល់​ជនរងគ្រោះ​សហរដ្ឋអាមេរិក។

គួរ​រំលឹក​ផងដែរ​ថា សហរដ្ឋអាមេរិក​បាន​ចុះឈ្មោះ​ប្រទេស​ស៊ូដង់​នៅក្នុង​ប​ញ្ចី​រដ្ឋ​ដែល​ឧបត្ថម្ភ​ដល់​អង្គភាព​ភេរវកម្ម​នៅក្នុង​ឆ្នាំ១៩៩៣ ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here