ក្រសួងការពារជាតិតួកគីបាននិយាយថា កងកម្លាំងសន្តិសុខតួកគីសម្លាប់សមាជិក របស់អង្គភាពឃឺដស៊ីរី (YPG) ចំនួន ០៤នាក់ ខណៈដែលពួកគេព្យាយាមឆ្លងទៅក្នុងតំបន់ប្រតិបត្តិការឆ្លងដែនរបស់ខ្លួនទៅភាគខាងជើងប្រទេសស៊ីរី។
“ ភេរវករ PKK / YPG ចំនួន ០៤ នាក់ដែលព្យាយាមឆ្លងចូលតំបន់ប្រតិបត្តិការ Euphrates Shield ដើម្បីរំខានដល់បរិយាកាសសន្តិភាព និងសន្តិសុខត្រូវបានបង្ក្រាបដោយជោគជ័យពីបញ្ជាការវីរបុរសរបស់យើង” ។ នេះបើយោងតាមការបង្ហោះសាររបស់ក្រសួងការពារជាតិនៅលើបណ្ដាញសង្គម Twitter។
អាជ្ញាធរតួកគីច្រើនតែប្រើពាក្យ “អព្យាក្រឹតភាព” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដើម្បីបញ្ជាក់ពីស្ថានភាពភេរវករនៅពេលមានសំណួរទាក់ទងនឹងសកម្មភាពចុះចាញ់ ឬត្រូវបានសម្លាប់ឬការចាប់ខ្លួនភេរវករ។
ប្រទេសតួកគីចាត់ទុកសមាជិក YPG ជាសាខារបស់គណបក្សពលករឃឺដ (PKK) ដែលខុសច្បាប់។
ប៉ូលិសក្នុងតំបន់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា ជនសង្ស័យជនជាតិស៊ីរីម្នាក់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិសនៅភាគខាងត្បូងខេត្ត Mardin ប្រឆាំងនឹងក្រុម PKK ក្រោយពីមានព័ត៌មានស៊ើបការណ៍សម្ងាត់មួយបង្ហាញថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារនៅទីក្រុងធំៗ ក្នុងប្រទេសតួកគី និងកំពុងផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវដល់ភេរវករ។
ឧបករណ៍បាញ់គ្រាប់ និងកែវយឹត និងគ្រាប់ប្រវែង៦០មីលីម៉ែតចំនួន០៤គ្រាប់ត្រូវសមត្ថកិច្ចរឹបអូសបាននៅពេលធ្វើការឆែកឆេរនៅផ្ទះរបស់ជនសង្ស័យ។
កងទ័ពតួកគីបានធ្វើប្រតិបត្តិការ Operation Euphrates Shield ក្នុងឆ្នាំ២០១៦ ប្រតិបត្តិការOperation Olive Branc នៅឆ្នាំ២០១៨ និងប្រតិបត្តិការ Operation Peace Spring នៅឆ្នាំ២០១៩ និងប្រតិបត្តិការ Operation Spring Shield នៅឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរីដើម្បីបង្កើតតំបន់គ្មានសមាជិក YPG នៅតាមព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាង។
គួររំលឹកផងដែរថា ប្រទេសតួកគី សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចុះឈ្មោះ PKK ក្នុងបញ្ជីជាអង្គការភេរវកម្ម។ សមាជិក PKK បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាង៣០ឆ្នាំមកហើយថែមទាំងបានសម្លាប់មនុស្សច្រើនជាងចំនួន ៤ម៉ឺននាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០