កងទ័ពស៊ូដង់និយាយនៅថ្ងៃពុធថា កងជីវពលអេត្យូពីបានវាយប្រហារទៅលើកងកម្លាំងរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
កងទ័ពស៊ូដង់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “នៅល្ងាចថ្ងៃអង្គារ នៅពេលកងកម្លាំងរបស់យើងរៀបនឹងបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ Jebel Abu Tiour នៅក្នុងទឹកដីរបស់យើងហើយត្រឡប់មកវិញពួកគេរងការវាយប្រហារពីកងជីវពលអេត្យូពី” ។
ប្រភពបន្ថែមទៀតថា ការវាយប្រហារបណ្តាលឲ្យមានការខាតបង់ជីវិតទ័ពនិងឧបករណ៍។ កងកម្លាំងទ័ពស៊ូដង់បញ្ជាក់ជាថ្មីនូវសមត្ថភាពរបស់ខ្លួនក្នុងការការពារទឹកដីប្រទេសស៊ូដង់ និងដោះស្រាយភាពប្រទូសរ៉ាយណាមួយដែលកើតមាននៅតាមព្រំដែន។
គួរបញ្ជាក់ផងដែរថា តំបន់ព្រំដែនរវាងប្រទេសស៊ូដង់ និងអេត្យូពី ច្រើនតែមានការវាយប្រហារពីកងជីវពលក្នុងអំឡុងពេលត្រៀមសម្រាប់រដូវដាំដុះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០