ក្រសួងការបរទេសអារ៉ាប់ប៊ីសាអូឌីតបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលបានកើតឡើងប្រឆាំងនឹងតំបន់បៃតងនៅក្នុងរដ្ឋធានីបាដាដ។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទនេះក្រសួងបានសម្តែងការគាំទ្រចំពោះអ៊ីរ៉ាក់ និងវិធានការណ៍ដែលខ្លួនត្រូវធ្វើដើម្បីការពារអធិបតេយ្យភាព និងការពារសន្តិសុខក៏ដូចជាជីវិតប្រជាជន។
គួររំលឹកថាកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនគ្រាប់រ៉ុក្កែតបានផ្ទុះឡើងនៅក្បែរស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាដាដខណៈភាពតានតឹងកើនឡើងមុនថ្ងៃគម្រប់ខួបដែលអាមេរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០