ផ្ទុះ​គ្រាប់បែក​តាម​ដងផ្លូវ​សម្លាប់​មនុស្ស០៤នាក់​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

0

នៅ​ថ្ងៃ​ចន្ទ ទី២១ មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​បង្កប់​វាយប្រហារ​លើ​ត្រីចក្រយានយន្ត​មួយគ្រឿង និង​បានសម្លាប់​ជន​ស៊ីវិល​ចំនួន០៤នាក់ ដោយ​ក្នុងនោះ​មាន​ក្មេង​ជំទង់​ចំនួន០២នាក់ និង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ចំនួន០១នាក់​ផ្សេងទៀត​រងរបួស​នៅ​ខេត្ត Kandahar  ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

អ្នកនាំពាក្យ​លោក Jamal Baraikzai ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា៖ “ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​ក្រោយពី​រថយន្ត​បាន​ប៉ះ​នឹង​គ្រឿងផ្ទុះ (IED) នៅក្នុង​ភូមិ Bodahi ស្រុក Arghandab នៅ​ថ្ងៃ​ចន្ទ។ អ្នករងរបួស​ត្រូវ​អ្នកស្រុក​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក” ។

លោក​បន្ថែមថា ប្រជាជន​ដែល​រង​ផលប៉ះពាល់​ទាំង០៥នាក់​បាន​ជិះ​លើ​ត្រីចក្រយានយន្ត​ដែល​រង​ការវាយប្រហារ​នោះ។

ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន និង​កំពុង​ប្រើប្រាស់​គ្រាប់​ផ្ទុះ​បង្កប់ IEDដែល​ផលិត​នៅផ្ទះ គ្រាប់បែក​បង្កប់​តាម​ដងផ្លូវ និង​គ្រាប់មីន​ជាច្រើន​ដើម្បី​ធ្វើការ​វាយប្រហារ​កំណត់​គោលដៅ​ទៅលើ​កងកម្លាំង​សន្តិសុខ ប៉ុន្តែ​អាវុធ​គ្រឿងផ្ទុះ​ទាំងនោះ​ក៏បានបណ្តាល​ឲ្យ​ជន​ស៊ីវិល​ជាច្រើន​រងគ្រោះថ្នាក់​ផងដែរ។

គួរ​រំលឹក​ផងដែរ​ថា ជន​ស៊ីវិល​ច្រើនជាង​ចំនួន៨០០នាក់​ស្លាប់ និង​ច្រើនជាង​ចំនួន២៣៣០នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ឧបករណ៍ IED នៅក្នុង​ឆ្នាំ២០១៩ នេះ​បើ​យោងតាម​តួលេខ​របស់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here