យ៉ាងហោចណាស់ប៉ូលិសអ៊ីរ៉ាក់៩នាក់បានរងរបួសកាលពីថ្ងៃអង្គារនេះបន្ទាប់ពីគ្រាប់បែកដែលដាក់តាមដងផ្លូវមួយគ្រាប់បានវាយប្រហារលើក្បួនរថយន្តរបស់ពួកគេស្ថិតនៅខាងក្រៅទីក្រុង Baquba ទីរួមខេត្ត Diyala។
អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសខេត្ត Diyala បាននិយាយថាមន្ត្រីទាំងអស់ដែលស្ថិតនៅក្នុងចំណោមអ្នករងរបួសឥឡូវនេះកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង។
ការវាយប្រហារនេះត្រូវបានគេជឿជាក់ថាបានធ្វើឡើងដោយក្រុម ISIS ដែលនៅសេសសល់ស្ថិត នៅក្នុងតំបន់នេះ ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០