សកម្មជនតវ៉ាពីរនាក់នៅខេត្ត Dhi Qar ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយបុរសមិនស្គាល់អត្តសញ្ញាណមួយក្រុមកាលពីយប់ថ្ងៃច័ន្ទ។
ប្រភពសន្តិសុខបានបញ្ជាក់ពីការផ្ទុះដាច់ដោយឡែកពីគ្នានៅខាងក្រៅអគារលំនៅដ្ឋានចំនួនពីរកន្លែងដែលជារបស់សកម្មជន។
សារព័ត៌មាន Somariyah បានរាយការណ៍ថាការផ្ទុះនេះបណ្តាលឱ្យខូចខាតសម្ភារៈតែប៉ុណ្ណោះ។
ចាប់តាំងពីខែសីហាឆ្នាំនេះយ៉ាងហោចណាស់អ្នកតវ៉ាចំនួន១៩នាក់រួមទាំងសកម្មជនត្រូវបានសម្លាប់ខណៈ៧នាក់ទៀតត្រូវបានចាប់ពង្រត់ និង២៩នាក់ផ្សេងទៀតបានរួចផុតពីការប៉ុនប៉ងចាប់ពង្រត់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០