ភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះកងកម្លាំងសន្តិសុខតួកគីបានឃាត់ខ្លួនជនសង្ស័យជាឧទ្ទាមអ៊ីស្លាម (IS) យ៉ាងហោចណាស់ចំនួន៣៤នាក់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដាច់ដោយឡែកចំនួនពីរនៅភាគខាងកើតខេត្ត Van និងភាគខាងត្បូងខេត្ត Adana។
មន្ត្រីសន្តិសុខអនាមិកប្រាប់ភ្នាក់ងារព័ត៌មានថា ប៉ូលិសប្រឆាំងភេរវកម្ម និងភ្នាក់ងារស៊ើបការណ៍បានធ្វើប្រតិបត្តិការមួយនៅភាគខាងកើតខេត្ត Van និងចាប់ខ្លួនជនសង្ស័យ IS ចំនួន ៣១នាក់ដោយរឹបអូសបានឯកសារពាក់ព័ន្ធ និងសម្ភារៈឌីជីថលជាច្រើន។
នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀត ប៉ូលិសតួកគីនៅខេត្ត Adana ឃាត់ខ្លួនជនសង្ស័យ IS ចំនួន០៣នាក់ និងនៅតែបន្តប្រតិបត្តិការនៅទីនោះ។
ក្រុងប្រឆាំងភេរវកម្មតួកគីបានបង្កើនការវាយឆ្មក់របស់ពួកគេដើម្បីប្រឆាំងនឹងសមាជិកក្រុមឧទ្ទាមដោយនោះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញសកម្មភាពបង្ក្រាបសមាជិកឧទ្ទាម IS នៅក្នុងប្រទេស។
ក្រុម IS ត្រូវបានស្តីបន្ទោសចំពោះការវាយប្រហារដ៏នៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ ២០១៥មក។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន: Xinhua ចុះផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០