គ្រាប់បែកដាក់នៅលើដងផ្លូវមួយកាលពីថ្ងៃអាទិត្យនេះបានវាយប្រហារលើក្បួនរថយន្តដឹកទំនិញសម្រាប់គាំទ្រដល់សម្ព័ន្ធមិត្តសកលដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។
ការផ្ទុះនេះបានកើតឡើងនៅលើផ្លូវអន្ដរជាតិឆ្លងកាត់ខេត្ត Babil ។ ការស្លាប់ និងការខូចខាតខាងសម្ភារៈមិនទាន់ដឹងនៅឡើយទេ។
ក្រុម Qasim Al-Jabarin ដែលជាក្រុមមានទំនាក់ទំនងជាមួយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
គួររំលឹកថាកាលពីថ្ងៃពុធកន្លងទៅនេះគ្រាប់បែកដាក់លើដងផ្លូវមួយផ្សេងទៀតបានវាយប្រហារលើក្បួនរថយន្តដឹកទំនិញរបស់សម្ព័ន្ធមិត្តស្ថិតនៅលើផ្លូវហាយវ៉េដែលតភ្ជាប់រដ្ឋធានីបាដាជាមួយខេត្ត Babil ប៉ុន្តែមិនមានការខូចខាតណាមួយនោះទេ នេះបើយោងទៅតាមប្រភពសន្តិសុខ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០