ប្រធានាធិបតីបារាំងមានប្រសាសន៍ថា នៅថ្ងៃចន្ទ ទី២៨ ទាហានបារាំងចំនួន០៣នាក់ស្លាប់ នៅពេលរថយន្តរបស់ពួកគេបើកកិនលើគ្រឿងផ្ទុះក្នុងអំឡុងពេលធ្វើប្រតិបត្តិការមួយនៅតំបន់ Hombori ក្នុងប្រទេសម៉ាលី។
លោក Elysee ថ្លែងថា ប្រធានាធិបតី លោក Emmanuel Macron បង្ហាញពីការគោរពចំពោះទាហានទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
សូមបញ្ជាក់ថា កងទ័ពបារាំងចំនួន៥០០០នាក់ចាប់ផ្តើមធ្វើប្រតិបត្តិការនៅតំបន់ Barkhane នៅឆ្នាំ២០១៤ ក្នុងតំបន់ Sahel ដើម្បីជួយបណ្តាប្រទេស G5 Sahel ដែលមានដូចជាប្រទេសបួគីណាហ្វាសូ ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសម៉ូរីតានី និងនីហ្សេរីយ៉ា។ ប្រតិបត្តិការនោះធ្វើឡើងដើម្បីប្រឆាំងនឹងក្រុមបះបោរជ្រុលនិយម៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០