មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាននិយាយថា នៅថ្ងៃអង្គារ ទី២៩ ឧទ្ធម្ភាគចក្រយោធាវាយប្រហារលើក្រុមអ្នកបង្កប់គ្រាប់មីនមួយក្រុមនៅភាគខាងត្បូងខេត្ត Kandahar។ ការវាយប្រហារនោះសម្លាប់សមាជិកសកម្មប្រយុទ្ធចំនួន០៤នាក់។
យោងតាមប្រភពព័ត៌មានពីលោក Nisar Hand បានឲ្យដឹងថា សមាជិកសកម្មប្រយុទ្ធទាំង០៤នាក់កំពុងជីកដីបង្កប់គ្រាប់មីននៅក្រោមស្ពានមួយនៅស្រុក Dand ក្នុងខេត្ត Kandahar នៅថ្ងៃអង្គារនេះ ក្រោយមកទៀតឧទ្ធម្ភាគចក្រយោធាបាញ់សម្លាប់ពួកគេនៅនឹងកន្លែង។
ទោះយ៉ាងណាមន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារតាមអាកាសនោះទេ។ Kandahar ជាស្រុកកំណើតរបស់សមាជិកសកម្មប្រយុទ្ធតាលីបង់បានក្លាយជាកន្លែងដែលមានការបះបោរកើនឡើងនៅរយៈពេលប៉ុន្មានខែកន្លងមកនេះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០