សន្តិសុខ០២នាក់​ក្នុងចំណោម ១៤នាក់ រងរបួស​ក្នុងការ​វាយប្រហារ​ភេរវកម្ម​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន

0

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា នៅ​ថ្ងៃ​អង្គារ ទី១៩ មានការ​វាយប្រហារ​គ្រាប់បែកដៃ​មួយ​លើ​រថយន្ត​របស់​កងក​ម្លាំ​ង​សន្តិសុខ​នៅក្នុង​ខេត្ត Balochistan ភាគ​និរតី​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១៤នាក់​រងរបួស​ដោយនៅ​ក្នុងនោះ​មាន​បុគ្គលិក​សន្តិសុខ​ចំនួន០២នាក់។

សេចក្តីរាយការណ៍​លើកឡើងថា រថយន្ត​របស់​កងទ័ព Frontier Corps ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ផ្សារ​នៅក្នុង​ក្រុង Surab នៅពេល​មានការ​វាយប្រហារ។ ក្រោយមកទៀត​គេ​ប​ញ្ចូ​ន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ពី​ស្ថានភាព​របស់​ជនរងគ្រោះ​នៅឡើយ​ទេ។តំបន់​នោះ​ត្រូវ​ប៉ូលិស​និង​កងកម្លាំង​សន្ដិសុខ​ឡោមព័ទ្ធ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។

ពុំទាន់​មាន​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់​អះអាង​ពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here