សកម្មប្រយុទ្ធ​ចំនួន០៣នាក់​ត្រូវ​កម្លាំង​សន្តិសុខ​បាញ់សម្លាប់​នៅ​តំបន់កា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា

0

ប៉ូលិស​បញ្ជាក់ថា នៅ​ថ្ងៃ​ពុធ ទី៣០ កងកម្លាំង​សន្តិសុខ​បាញ់សម្លាប់​សកម្មប្រយុទ្ធ​ចំនួន០៣នាក់​នៅក្នុង​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

ប្រភព​បន្ថែមថា ការប្រឈមមុខ​ដាក់គ្នា​រវាង​កងកម្លាំង​សន្តិសុខ​កើតឡើង​នៅ​តំបន់ Lawaypora ក្នុង​ទីក្រុង Srinagar។

យ៉ាងណាមិញ គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​របស់​ស​មា​ជិ​ក​សកម្មប្រយុទ្ធ​ដែល​ស្លាប់​ទាំងនោះ​នៅឡើយ​ទេ។ សូម​រង់ចាំ​ព័ត៌មាន​លម្អិត​បន្ថែម។

គួរបញ្ជាក់​ផងដែរ​ថា សង្គ្រាម​ទ័ពព្រៃ​បាន និង​កំពុង​កើត​ឡើងជា​បន្តបន្ទាប់រ​វាង​សមាជិក​សកម្មប្រយុទ្ធ និង​កងទ័ព​ឥណ្ឌា​ដែល​ឈរជើង​នៅក្នុង​តំបន់​ចាប់ពី​ឆ្នាំ១៩៨៩មក។ ការផ្ទុះអាវុធ​រវាង​ភាគី​ទាំងសងខាង​បានកើត​ឡើង​ម្តង​ហើយ​ម្តងទៀត​នៅ​ទូរ​ទាំង​តំបន់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here