មនុស្ស​ចំនួន២៥នាក់​ស្លាប់​ក្នុង​ហេតុការណ៍​វាយឆ្មក់​នៅ​ខាងកើត​ប្រទេស​ស៊ី​រ៉ី

0

ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA រាយការណ៍​ថា នៅ​ថ្ងៃ​ពុធ ទី៣០ បុរស​ប្រដាប់​ដោយ​អាវុធ​ម្នាក់​វាយប្រហារ​លើ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​នៅ​តំបន់​វាល​ខ្សាច់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រ៉ី ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន ២៥នាក់។

ប្រភពព័ត៌មាន​បញ្ជាក់​ថា ភេរ​វករ​វាយប្រហារ​កំណត់​គោលដៅ​លើ​រថយន្តក្រុង​នៅលើ​ផ្លូវ Palmyra-Deir al-Zour ក្នុង​តំបន់ Kabajeb បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១៣នាក់​ផ្សេងទៀតរងរបួស។

របាយការណ៍​ជា​ផ្លូវការ​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ទេ។

ក្រុម​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បញ្ជាក់ថា សមាជិក​រដ្ឋ​អ៊ីស្លាម (IS) វាយប្រហារ​កំណត់​គោលដៅ​លើ​រថយន្តក្រុង​ចំនួន០៣គ្រឿង ដែល​កំពុង​ដឹក​ទាហាន​នៅតាម​ផ្លូវ​ទៅកាន់​ខេត្ត Deir al-Zour ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃ​ពុធ ដោយបាន​សម្លាប់​មនុស្ស​ចំនួន០៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១១នាក់​ផ្សេងទៀត​រងរបួស។

ក្រោយពី​បាត់បង់​តំបន់សំខាន់ៗនៅ​ទូទាំងប្រទេស​ស៊ី​រី សមាជិក​សកម្មប្រយុទ្ធ IS បាន​ផ្លាស់​ទី​ទៅ​នៅតាម​តំបន់​វាល​ខ្សាច់​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដោយ​ពួកគេ​តែងតែ​ធ្វើការ​វាយប្រហារ​ប្រឆាំងនឹង​បុគ្គលិក​យោធា និង​លើ​មូលដ្ឋានទ័ព​ជាច្រើន។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here