ការប៉ះទង្គិច​គ្នា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​សមាជិក​សកម្ម​ប្រយុទ្ធ​ចំនួន៨នាក់

0

នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​យោធា​និយាយថា កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​កម្ចាត់​ការវាយប្រហារ​របស់​ស​មា​ជិ​ក​សកម្មប្រយុទ្ធ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​នៅ​ភាគ​ខាងកើត​ខេត្ត Nangarhar និង​សម្លាប់​សមាជិក​សកម្មប្រយុទ្ធ​ចំនួន០៨នាក់ ហើយ​ចំនួន០៦នាក់​ផ្សេងទៀត​រងរបួស។

កងកម្លាំង Selab 201 Corps លើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា៖“ការប៉ះទង្គិច​គ្នា​ផ្ទុះឡើង​ក្រោយពី​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​ដោយ​កាំភ្លើងនិង​រ៉ុក្កែត(RPGs)វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ស្រុក Bati Kot នៅ​ភាគ​ខាងកើត​នៃ​ទី​រួម​ខេត្ត Jalalabad នៅ​ថ្ងៃ​សៅរ៍” ។

នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ថែម​ថា បុគ្គលិក ANDSF ដែល​យាម​ប្រចាំ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ប្រយុទ្ធ​តបត​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយបាន​បង្ខំ​ឱ្យ​សមាជិក​សកម្មប្រយុទ្ធរ​ត់​ចេញពី​កន្លែងកើតហេតុ។ យ៉ាងណាមិញ កងកម្លាំង ANDSF នៅតែ​បន្តធ្វើ​ការគ្រប់គ្រង​មជ្ឈមណ្ឌល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ទីប្រជុំជន​នានា និង​ខេត្ត​ទាំងអស់​ចំនួន៣៤ខេត្ត ប៉ុន្តែ​សមាជិក​ក្រុម​ឧទ្ទាម​តា​លី​បង់​គ្រប់គ្រង​ផ្នែកធំៗនៅ​តំបន់​ជនបទ​ហើយ​ថែមទាំង​ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ទីក្រុង និង​ស្រុក​មួយចំនួន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្តង​ហើយ​ម្តងទៀត។

រហូតមកដល់​ពេលនេះ សមាជិក​សកម្មប្រយុទ្ធ​មិនទាន់​ធ្វើការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នេះ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here