ក្មាន់កាំភ្លើង​បាញ់ប្រហារ​ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​អេស​ប៉ា​គី​ស្ថាន​សម្លាប់មនុស្ស ១១នាក់​ស្លាប់ និង​បណ្តាល​ឲ្យ០៣នាក់​រងរបួស

0

មន្ត្រី​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ក្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​នាក់​ធ្វើការ​បាញ់ប្រហារ​លើក​ម្ម​ករ​អណ្តូងរ៉ែ​បណ្តាល​ឲ្យ​កម្មករ​ចំនួន១១នាក់​ស្លាប់ និង​ចំនួន០៣នាក់​ផ្សេងទៀត​រងរបួស​នៅ​ស្រុក Bolan ភាគ​និរតី​ខេត្ត Balochistan ក្នុងប្រទេស​ប៉ា​គី​ស្ថាន។

ស្នងការរង​របស់​ទីក្រុង Bolan Murad Kasi និយាយថា សមាជិក​សកម្មប្រយុទ្ធ​មិន​ស្គាល់អត្តសញ្ញាណ​ចាប់ខ្លួន​កម្មករ​ដែល​កំ​ពុង​ធ្វើការ​នៅក្នុង​អណ្តូង​ធ្យូងថ្ម​មួយ​នៅ​យប់​ថ្ងៃ​សៅរ៍​ហើយ​ក្រោយមក​សម្លាប់​កម្មករ​ទាំង​នោះ​ក្រោយពី​នាំ​ពួកគេ​ទៅ​តំបន់​មួយ​ផ្សេងទៀត។

ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ខេត្ត​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​នៅក្នុង​លក្ខខណ្ឌ​អនាមិក​ថា សមាជិក​សកម្មប្រយុទ្ធ​បានដាក់​ខ្នោះ​កម្មករ និង​ចងជើង​របស់​ពួកគេ​មុនពេល​បាញ់សម្លាប់​ពួកគេ។

ចំណែកឯ កម្មករ​រងរបួស​ត្រូវ​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​ស្ថានភាព​របស់​ពួកគេ​នៅ​មិនទាន់​ដឹង​យ៉ាងណា​នោះទេ ។

ការស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​កំពុងដំណើរការ។ យ៉ាងណាមិញ មិនទាន់មាន​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់​អះអាង​ពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here