អ៊ីរ៉ង់​រឹបអូស​យក​នាវា​ដឹក​ប្រេង​នៅ​ច្រក​សមុទ្រ Strait of Hormuz

0

ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បានចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​រហូតដល់២០ភាគរយ​នៅឯ​ទីតាំង​ក្រោម​ដី​មួយ​ហើយ​បាន​រឹបអូស​នាវា​ដឹក​ប្រេង​ដែល​ដោត​ទង់ជាតិ​របស់​កូរ៉េ​នៅ​ច្រក សមុទ្រ Strait of Hormuz ដែលជា​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា​រវាង​ទីក្រុង​តេ​អេ​រ៉ង់ និង​ប្រទេស​លោកខាងលិច។

ក្រោយមក​អ៊ីរ៉ង់​បាន​ទទួលស្គាល់ថា​បាន​រឹបអូស​យក​ប្រេង​ដោយ​ចោទថា​មានការ​បំពុល​ប្រេង​នៃ​កប៉ាល់​ដឹក​ប្រេង​នេះ។

ទោះយ៉ាងណា​ប៉ុន្មាន​ម៉ោង​មុននេះ​ទីក្រុង​តេ​អេ​រ៉ង់​បាន​និយាយថា​អ្នកការទូត​កូរ៉េខាងត្បូង​ម្នាក់​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដើម្បី​ចរចា​ការដោះលែង​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​ដែល​ឥឡូវនេះ​បាន​បង្ក​កនៅ​ទីក្រុង​សេ​អ៊ូ​ល។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here