ក្មេងប្រុស​អាយុ ១៧ឆ្នាំ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​ភេរវកម្ម​ចំនួន ៦ករណី​ក្នុងប្រទេស​អង់គ្លេស

0

នៅ​ថ្ងៃ​ចន្ទ ទី០៤ យុវជន​អាយុ ១៧ឆ្នាំ​ម្នាក់​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុងប្រទេស​អង់គ្លេស​ប្រឈម​នឹង​ការចោទប្រកាន់​បទឧក្រិដ្ឋ​ភេរវកម្ម​ចំនួន៦ករណី។

ក្មេង​ជំទង់​មកពី​ស្រុក Essex ភាគ​អាគ្នេយ៍​ក្នុងប្រទេស​អង់គ្លេស ដោយ​មិនអាច​បង្ហាញ​ឈ្មោះ​ព្រោះតែ​អាយុ​របស់គាត់។ ក្មេង​នោះ​មាន​វត្តមាន​នៅក្នុង​វីដេអូ​ពាក់ព័ន្ធ​នឹង​អំពើរ​ភេរវកម្ម​មុនពេល​ចូល​បង្ហាញខ្លួន​ក្នុង​តុលាការ Westminster Magistrates នៅ​ទីក្រុង​ឡុង​ដ៏។ ក្មេង​នោះ​ត្រូវ​ជាប់ឃុំ​ខ្លួន និង​ត្រូវ​ចូល​បង្ហាញខ្លួន​សារជាថ្មី​នៅ​តុលាការ​ព្រហ្មទណ្ឌ​កណ្តាល Old Bailey នៅ​ថ្ងៃទី២២ ខែមករា។

គាត់​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​ភេរវកម្ម​ចំនួន៦ករណី ក្រោយពី​មានការ​ស៊ើបអង្កេត​មួយ​ដឹកនាំ​ដោយ​ប៉ូលិស​ប្រឆាំង​អំពើរ​ភេរវកម្ម​នៅក្នុង​តំបន់​ភាគ​ឥសាន (CTP) ដែល​គាំទ្រ​ដោយ​អង្គភាព​ប្រតិបត្តិការ​ពិសេស​ប្រចាំ​តំបន់​ភាគ​ខាងកើត និង​ប៉ូលិស​ស្រុក​ Essex។

ភ្នាក់ងារ CTP និយាយថា គេ​ចាប់ខ្លួន​ក្មេង​ជំទង់​នោះ និង​ឃុំខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម​នៅ​ថ្ងៃទី២៩ ខែធ្នូ ដោយ​ការចាប់ខ្លួន​នោះ​គឺជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការដឹកនាំ​ដោយ​ភ្នាក់ងារ​ស៊ើបការណ៍។ ប៉ូលិស​បន្ថែមថា ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ចុះទៅ​ស្រាវជ្រាវ​នៅផ្ទះ​ចំនួន២ក្នុង​ទីក្រុង Chelmsford និង Brentwood នៅក្នុង​ស្រុក Essex ។

គាត់​ប្រឈម​នឹង​បទឧក្រិដ្ឋ​មួយចំនួន​ដូចជា​ចូលរួម​ក្នុង​ការរៀបចំ​សកម្មភាព​ភេរវកម្មបទល្មើស​ក្នុងការ​ផ្សព្វផ្សាយ​អំពើរ​ភេរវកម្ម និង​បទឧក្រិដ្ឋ​ចំនួន​បួន​ក្នុងការ​គ្រប់គ្រង​សម្ភារៈ​ដែល​ទំនង​ជាមាន​ប្រយោជន៍​សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ប្រព្រឹត្ត ឬ​រៀបចំ​សកម្មភាព​ភេរវកម្ម៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here