បុរស​ប្រដាប់​ដោយ​កាំបិត​ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ដោយសារតែ​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ

0

កងទ័ព​អ៊ីស្រាអែល​និយាយ​នៅ​ថ្ងៃ​អង្គា​រថា មន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​ម្នាក់​បាញ់សម្លាប់​ជនសង្ស័យ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ដែល​ប៉ុនប៉ង​ធ្វើការ​វាយប្រហារ​ដោយ​ប្រើ​កាំបិត​នៅ​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។

ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់ Gush Etzion Junction ភាគ​និរតី​ទីក្រុង​ Bethlehem។

អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មន្ត្រី​ឃើញ​ជនសង្ស័យ​កំពុងធ្វើដំណើរ​លើផ្លូវ​ដើរ​សំដៅ​ចូលទៅ​គាត់​កាន់តែ​កៀក។ ក្រោយពី​មានការ​សង្ស័យ​ប៉ូលិស សន្តិសុខ និង​ទាហាន IDF (កងកំលាំង​ការពារជាតិ​អ៊ីស្រាអែល) ធ្វើ​ប្រតិបត្តិការ​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ជនសង្ស័យ​ដោយ​ធ្វើការ​បាញ់​ទៅលើ​អាកាស។

ប្រភព​បន្តថា ក្រោយមក​ជនសង្ស័យ​បាន​គប់​កាំបិត​ទៅលើ​មន្ត្រី​ដែល​បាញ់​ទៅលើ​ជនសង្ស័យ​រូបនោះ។

ក្រោយមកទៀត ប្រភព​វេជ្ជសាស្ត្រ​ប៉ា​ឡេ​ស្ទី​ន​លើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​ការិយាល័យ​ទំនាក់ទំនង​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​អ៊ីស្រាអែល​បាន​ជូនដំណឹង​ពី​បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ត្រូវ​ទាហាន​អ៊ីស្រាអែល​បាញ់សម្លាប់​នៅ​ជិត​ភូមិ Bethlehem។

គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​រប​ស់បុ​រស​ប៉ា​ឡេ​ស្ទី​ន​នោះភ្លាមៗទេ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here