ហេតុការណ៍​ផ្ទុះ​សម្លាប់​ទាហាន​កា​មេ​រូ​ន៥នាក់​នៅក្នុង​តំបន់​ជម្លោះ Anglophone

0

អាជ្ញាធរ​នៅក្នុង​ប្រទេស​កា​មេ​រូ​ន​និយាយថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០៦ ខែមករា​នេះ​គ្រឿងផ្ទុះ​មួយ​ផ្ទុះឡើង​វាយប្រហារ​លើ​រថយន្តរ​បស់​ទាហាន និង​សម្លាប់​ទាហាន​ចំនួន៥នាក់ រួមទាំង​ជន​ស៊ីវិល​ចំនួន១នាក់។

ទាហាន​ទាំងនោះ​ស្ថិតនៅ​ផ្នែក​មួយ​នៃ​ក្បួន​រដ្ឋាភិបាល​ដែល​ធ្វើដំណើរ​ទៅកាន់​តំបន់​ដាច់ស្រយាល​នៃ​ទីក្រុង Njikwa និង Ngie ដើម្បី​ផ្តល់​ការតែងតាំង​អនុតំបន់​ថ្មី។ ការ​បំផ្ទុះ​នេះ​កើតឡើង​នៅពេល​ពួកគេ​កំពុងធ្វើដំណើរ​វិលត្រឡប់​មកពី​ពិធី​តែងតាំង​នោះ នេះ​បើ​យោងតាម​ការ​បញ្ចាក់​ពី​ប្រធាន​ផ្នែក​ទំនាក់ទំនង​តំបន់​ពាយ័ព្យ​លោកស្រី Louis Marie ។

ជន​ស៊ីវិល​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គឺជា​មន្ត្រី​រដ្ឋាភិបាល។ លោកស្រី​អះអាងថា ភេរវ​ករ​ជា​អ្នក​សម្លាប់​ជន​ស៊ីវិល​ទាំងនោះ។ លោកស្រី​ប្រើពាក្យ​ភេរវរ​ករ​គឺ​ចង់​សំដៅ​ទៅដល់​ក្រុម​បំបែក​ខ្លួន​ប្រដាប់អាវុធ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់​នោះ។

គួរ​រំលឹក​ផងដែរ​ថា ក្រុម​បំបែក​ខ្លួន​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ចាប់តាំងពី​ឆ្នាំ២០១៧នៅក្នុង​គោលបំណង​បង្កើត​ប្រទេស​ឯករាជ្យ​មួយ​ដោយនិយាយ​ភាសា​អង់គ្លេស​នៅលើ​ទឹកដី​ភាគ​ពាយព្យ និង​និរតី​ក្នុងប្រទេស​កា​មេ​រូ​ន៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here