ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍នៅថ្ងៃអាទិត្យថា ប៉ូលិសអេស្បាញចាប់ខ្លួនជនសង្ស័យជីហាដចំនួន ៣នាក់នៅក្នុងទីក្រុង Barcelona។
យោងតាមប្រភពកាសែត El Mundo ចុះផ្សាយអោយដឹងថា អ្នកដែលជាប់ឃុំខ្លួនមានប្រជាជនលីប៊ីចំនួន២នាក់ និងជនជាតិម៉ារ៉ុកចំនួន១នាក់។ គេរាយការណ៍ថា ជនជាប់ឃុំទាំងនោះជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាមដែលមានបទពិសោធប្រយុទ្ធពីមុនមកក្នុងប្រទេសស៊ីរី។
គេគិតថា ជនសង្ស័យទាំងបីនាក់នោះកំពុងរៀបចំការវាយប្រហារភេរវកម្មនៅក្នុងប្រទេសអេស្ប៉ាញ។ នៅក្នុងរបាយការណ៍់លើកឡើងថា ទោះបីជាយ៉ាងណាគេមិនទាន់ដឹងទេថាសកម្មភាពវាយប្រហារនោះនឹងធ្វើឡើងនៅពេលណា ប៉ុន្តែគេគិតថាវាមានគ្រោះថ្នាក់ខ្លាំងណាស់។
គួររំលឹកផងដែរថា នៅខែសីហា ឆ្នាំ២០១៧ ក្រុមភេរវករជីហាដធ្លាប់ធ្វើការវាយប្រហារនៅទីក្រុង Barcelona និងនៅជិតទីក្រុង Cambrils ដែលបណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០២១