សមាជិក​កង​ជី​ពល IMIS ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់ ISIS

0

មន្ត្រី​ម្នាក់​បាន​និយាយថា​យ៉ាងហោចណាស់​កងជីវពល​ម្នាក់​នៃ​ក្រុមគាំទ្រ​អ៊ីរ៉ង់ IMIS ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​ក្រុម ISIS ស្ថិតនៅក្នុង​ខេត្ត Diyala ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃអាទិត្យ​នេះ។

លោក Adnan Mohammed ប្រធាន​រដ្ឋបាល​មូលដ្ឋាន​ទីក្រុង Sharaban បាន​បញ្ជាក់ថា​ក្រុម​ជីវពល​ត្រូវបាន​ក្រុម ISIS បាញ់ប្រហារ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

លោក​បាន​បន្ថែមថា​កន្លែង​កើតហេតុភ្លាមៗត្រូវបាន​ក្រុម​អ្នក​ប្រយុទ្ធ IMIS ឡោមព័ទ្ធអ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Diyala លោក Nihad Mohammed ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ក្រុម​ជី​ហាដ ISIS តែងតែ​លាក់ខ្លួន​នៅ​តំបន់ភ្នំ​ក្បែរ​នោះភ្លាមៗបន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅក្នុង​តំបន់។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here