ការបង្ក្រាប ក្រុម​ភេរ​វករ​បំពាក់​គ្រឿងផ្ទុះ​ដែល​កាន់កាប់​ទីក្រុង Nowshera

0

ភេរវ​ករ​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន និង​គ្រឿងផ្ទុះ​ជាច្រើន​ត្រូវបាន​រឹបអូស​នៅក្នុង​បេសកកម្ម​មួយទីក្រុង Nowshera: នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម Mardan, CTD កាលពី​ថ្ងៃ​ច័ន្ទ​បានរៀបចំ​ការបង្ក្រាប​ភេរវកម្ម ដោយ​ការចាប់ខ្លួន​ភេរ​វករ និង​រកឃើញ​រំសេវ​ផ្ទុះ នៅ​តំបន់ Rashakai។

ប្រភព​ផ្លូវការ​បាន​និយាយថា លោក Mohammad Yaqoob គឺជា​សមាជិក​សំខាន់​នៃ Tehreek-i-Taliban Afghanistan ដែល​ត្រូវបាន​ហាមឃាត់។ ពួកគេ​បាន​និយាយថា CTD បាន​ចាប់​ឧក្រិដ្ឋជន​ខណៈ​គាត់​ឈរ​នៅក្បែរ​តំបន់ Shereen Kothe ដោយ​កាបូប​ទិញ​ឥ​វ៉ាន់​ពណ៌​ខៀវ នៅក្នុង​ដៃ​របស់គាត់។

ពួកគេ​បាន​និយាយថា កាបូប​មាន​ផ្ទុក​សារធាតុ​បំផ្ទុះ​ចំនួន៣ និង​ខ្សែ Prima ចំនួន​ប្រាំមួយ​ម៉ែត្រ។

ក្រុមមន្ត្រី​បាន​និយាយថា ការស៊ើបអង្កេត​កំពុងដំណើរការ និង​ព័ត៌មានសំខាន់ៗត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ប្រើប្រាស់​បាន​នៅក្នុង​យុទ្ធនា​ការបង្ក្រាប​ភេរវ​ករ​នេះ៕

ប្រែ​សម្រួល៖ ឱក សុ​វណ្ណា​រ័ត្ន

ប្រភពព័ត៌មាន dawn.com ចុះផ្សាយ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here