កម្លាំងចម្រុះ​វាយប្រហារ​តាម​អាកាស​សម្លាប់​សមាជិក​ឧទ្ទាម IS ចំនួន៧នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់

0

យោធា​អ៊ីរ៉ាក់​និយាយថា នៅ​ថ្ងៃ​អង្គារ ទី១២ ខែមករា មានការ​វាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​កងកម្លាំង​សហរដ្ឋអាមេរិក​លើ​ទីតាំង​លាក់ខ្លួន​របស់​ឧទ្ទាម IS ក្នុង​ខេត្ត Kirkuk នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ ការវាយប្រហារ​នោះ​សម្លាប់​សមា​ជិ​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម (IS) ចំនួន៧នាក់។

ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​បញ្ជាការ​ប្រតិបត្តិការ​ចម្រុះ (JOC) លើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា យន្ដហោះ​ចម្រុះ​អន្តរជាតិ​វាយប្រហារ​តាម​អាកាស​ចំនួន២លើក​នៅពេល​ព្រឹក​ព្រលឹម​លើ​ទីតាំង​ឧទ្ទាម IS ក្នុង​តំបន់ Wadi al-Shay ។

នៅក្នុង​សេចក្តីថ្លែងការណ៍ JOC បញ្ជាក់ថា នៅ​ទីតាំង​កើតហេតុ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​រកឃើញ​សាកសព​ឧទ្ទាម​ចំនួន៧នាក់​បន្ថែមទៀត​លើផ្លូវ​រូង​ក្រោម​ដី​ចម្ងាយ១០ម៉ែត្រ​ពី​ទីតាំង​វាយប្រហារ ហើយ​ក្រោយមកទៀត​កងកម្លាំង​បាន​វាយបំផ្លាញ​ផ្លូវ​នោះ​ចោល។

ក្រោយមកទៀត កម្លាំង​ទ័ព​ក៏បាន​រកឃើញ​ទីតាំង​លាក់ខ្លួន​របស់​ឧទ្ទាម IS មួយ​ផ្សេងទៀត​ដែលមាន​ខ្សែក្រវ៉ាត់​ផ្ទុះ និង​ឧបករណ៍​បំផ្ទុះ​ចល័ត។ គេ​សម្គាល់​ឃើញថា តំបន់ភ្នំ និង​តំបន់​រឹងមាំ​មួយចំនួន​នៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​អ៊ីរ៉ាក់​បា​កដាដ(Baghdad) មាន​សកម្មភាព​របស់​សមាជិក​ឧទ្ទាម IS យ៉ាងខ្លាំង​ក្លា​នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ បើទោះបី​ជាមាន​ប្រតិបត្តិការ​យោធា​ម្តង​ហើយ​ម្តងទៀត​ដើម្បី​តាម​ប្រមាញ់​ពួកគេ​ក៏ដោយ។

គួរ​រំលឹក​ផងដែរ​ថា ស្ថានភាព​សន្តិសុខ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​មាន​ភាពប្រសើរឡើង​គួរឱ្យកត់សម្គាល់ ក្រោយពី​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​កម្ចាត់​សមាជិក​សកម្មប្រយុទ្ធ IS ជ្រុលនិយម​នៅ​ឆ្នាំ២០១។ ទោះជា​យ៉ាងណាក៏ដោយ សមាជិក​ឧទ្ទាម IS ដែល​នៅ​សេសសល់​បាន​បង្កប់ខ្លួន​នៅតាម​ទីប្រជុំជន ឬ​វាល​ខ្សាច់ និង​តំបន់​រឹងមាំ​ផ្សេងទៀត​ដោយ​ធ្វើការ​វាយប្រហារ​ឆ្មក់​ជា​ញឹកញាប់​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here