ការវាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រ៉ី​សម្លាប់​យុទ្ធជន​ស៊ី​រ៉ី៥៧នាក់

0

អ្នកឃ្លាំមើល​សង្គ្រាម​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា កម្លាំង​អ៊ីស្រាអែល​វាយប្រហារ​ប្រើ​គ្រាប់ម៉ី​ស៊ី​ល​ប្រឆាំងនឹង​ទីតាំង​យោធា​ជាច្រើន​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​នៅវេលា​ពាក់​ក្រោយពី​ពេល​កណ្តាលអធ្រាត្រ។ ការវាយប្រហារ​នោះ​សម្លាប់​យុទ្ធជន​ចំនួន ៥៧នាក់។

ក្រុម​អ្នកឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​និយាយថា ការវាយប្រហារ​កំណត់​គោលដៅ​លើ​ទីតាំង​របស់​កងកម្លាំង​ស៊ី​រី និង​យុទ្ធជន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​តំបន់​ដែល​លាតសន្ធឹង​ពី​ទីក្រុង Deir al-Zour ទៅដល់​តំបន់ al-Bukamal នៅតាម​ព្រំដែន​រវាង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់។

អ្នកឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បញ្ជាក់​បន្ថែមថា យុទ្ធជន​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​គឺជា​ទាហាន​ស៊ី​រី និង​អ្នក​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ីរ៉ង់។ ជាមួយគ្នានេះដែរ​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ SANA ក៏បាន​រាយការណ៍​អំពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល ប៉ុន្តែ​ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here