មនុស្ស​ជាច្រើន​នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាលយេ​ម៉ែន និង​ក្រុម​ឧទ្ទាម Houthi នៅ​ខេត្ត Marib

0

ប្រភព​យោធា​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា នៅ​ថ្ងៃ​ពុធ ទី១៣ ខែមករា មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​បាល​យេ​ម៉ែន ជាមួយនឹង​ក្រុម​ឧទ្ទាម Houthi នៅ​ជិត​ខេត្ត Marib ភាគកណ្តាល​ប្រទេស​យេ​ម៉ែន។ ការប៉ះទង្គិច​នេះ​សម្លាប់​មនុស្ស​ជាច្រើន​នាក់។

ប្រភព​ដដែល​បន្ថែម​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ការប៉ះទង្គិច​គ្នា​កើតឡើង​នៅក្នុង​ស្រុក Jabal Murad នៅ​ភាគខាងត្បូង​ខេត្ត Marib នៅពេលដែល​កម្លាំង​រដ្ឋា​ភិ​បាល​ដណ្តើម​ទីតាំង​ជាច្រើន​នៅ​ជួរ​ភ្នំ។ មួយវិញទៀត ទូរទស្សន៍ Houthi-al-Masirah ក៏បាន​ចុះផ្សាយ​ថា កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​យេ​ម៉ែន​បើក​ការវាយប្រហារ​តាម​អាកាស​ទៅលើ​ក្រុម​អ្នក​ប្រយុទ្ធ Houthi នៅ​តំបន់ភ្នំ​ក្នុងស្រុក Jabal Murad នៅ​ថ្ងៃ​ពុធ។

គួរបញ្ជាក់​ផងដែរ​ថា ស្រុក Jabal Murad គឺជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ​ជួរមុខ​រវាង​កងកម្លាំង យេ​ម៉ែន និង​កម្លាំង​ប្រឆាំង ដែល​ទីនោះ​ស្ថិតនៅក្នុង និង​ក្បែរ​ខេត្ត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល ហើយ​វា​មាន​ចម្ងាយ​ប្រហែល ១៧០គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​រដ្ឋធានី​សា​ណា(Sanaa)ដែល​កាន់កាប់​ដោយ​ហ៊ូ​ទី (Houthi-held)។

គួរ​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​បាន​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម​ឧទ្ទាម Houthis គាំទ្រ​ដោយ​អ៊ីរ៉ង់​ធ្វើការ​ដណ្តើមយក​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងជើង និង​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ប្រធានាធិបតី​លោក Abd-Rabbu Mansour Hadi ចេញពី​ទីក្រុង Sanaa៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here