ជនសង្ស័យ​ជា​ភេរវ​ករ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅក្នុង​ក្រុង Karachi ប្រទេសប៉ា​គី​ស្ថាន

0

ប៉ូលិស​នៅ​ទីក្រុង​កំពង់ផែ Karachi ភាគខាងត្បូង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្លាំង​ប៉ូលិស​បាន​បង្ក្រាប​សកម្ម​ភាព​ភេរវកម្ម និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ភេរវ​ករ​ចំនួន១នាក់ ដែលមាន​ជាប់ទាក់ទង​នឹង​ទីភ្នាក់ងារ​ស៊ើបការណ៍​បរទេស។

យោងតាម​ប្រភពព័ត៌មាន​ពី​លោក Fida Hussain Janwari ស្នងការ​ជាន់ខ្ពស់រ​វ​បស់​ប៉ូលិស​ក្នុង​តំបន់ Keamari ក្នុង​ទីក្រុង Karachi បានអោយដឹងថា ប៉ូលិស​ធ្វើ​ប្រតិ​ប​ត្ត​ការ​លើ​គោលដៅ​មួយ ដោយ​ផ្អែកទៅលើ​ការផ្តល់​ជំនួយ​នៅ​តំបន់ Ittehad Town ក្នុង​ទីក្រុង Karachi នៅ​ភាគខាងត្បូង​ខេត្ត Sindh។

មន្ត្រី​និយាយថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ក​ង​ទ័ព​ប៉ា​គី​ស្ថាន។ ប្រភព​បន្ថែមថា ភេរវ​ករ​ដែលជា​ប់ស​ង្ស័​យ​បាន​ចូលរួម​ក្នុង​សកម្មភាព​ភេរវកម្ម​នៅក្នុង​ទីក្រុង។

មន្ត្រី​រូបនោះ​បន្តថា ជនសង្ស័យ​បានគ្រោង​ធ្វើការ​វាយប្រហារ​ភេរវកម្ម​នៅក្នុង​ទីក្រុង ហើយភ្លាមៗនោះ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាន់ពេលវេលា ដែលជា​ការជួយ​សង្គ្រោះទីក្រុង​ឲ្យ​ចេញពី​គ្រោះមហន្តរាយ​មួយ។ ប៉ូលិស​ក៏បាន​ដកហូត​គ្រឿងផ្ទុះ គ្រាប់បែកដៃ អាវុធ និង​សម្ភារៈសំខាន់ផ្សេងៗទៀត​ពី​ជនសង្ស័យ។

គួរបញ្ជាក់​ផងដែរ​ថា នៅ​សប្តាហ៍​មុន អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម​ជាតិ (National Counter Terrorism Authority) របស់​ប្រទេស​នេះ​បានចេញ​សេចក្តីជូនដំណឹង​ភេរវកម្ម​ក្នុង​ទីក្រុង Karachi ដោយ​ព្រមាន​ថា ក្រុម​ភេរវ​ករ​ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងារ​បរទេស​មាន​ផែនការ​វាយប្រហារ​លើ​អង្គភាពសំខាន់ៗរបស់​រដ្ឋាភិបាល។

ក្រោយពី​មានការ​ជូនដំណឹង អាជ្ញាធរ​បង្កើន​ការប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​ជាពិសេស​នៅក្បែរ​អគារ និង​អង្គភាពសំខាន់ៗរបស់​រដ្ឋាភិបាល ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here