ភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍ថា នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ក្រុមកងជីវពល Houthi វាយប្រហារលើទីក្រុង Jazan ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ការវាយប្រហារនោះបណ្តាលឲ្យបុរសចំនួន១នាក់ និងកុមារចំនួន២នាក់រងរបួស។
គេដកស្រង់ប្រសាសន៍របស់លោក Mohammed bin Hassan Al Samghan អ្នកនាំពាក្យអង្គភាពការពារ (Jazan Civil Defense)មានសេចក្តីថា ស្ថានភាពរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៣នាក់គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយប្រភពបន្ថែមថា ការវាយប្រហារនោះបំផ្លាញរថយន្តរបស់ជនស៊ីវិល។
ការវាយប្រហារកើតឡើងក្រោយពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់ឧទ្ទាមបានដោយជោគជ័យ។ យន្តហោះនោះបញ្ជាដោយកងជីវពល Houthis ទម្លាក់គ្រាប់បែកចំនួន៣គ្រាប់លើប្រទេសអារ៉ាប៊ីសាអូឌីត។
កងជីវពល Houthi បាននិងកំពុងកំណត់គោលដៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលភាគច្រើនលើទីក្រុងព្រំដែនដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបញ្ជាដើម្បីទម្លាក់គ្រាប់បែក ចាប់តាំងពីមានសង្គ្រាមនៅក្នុងប្រទេសយេម៉ែនក្នុងឆ្នាំ២០១៥ ។
ការវាយប្រហារភាគច្រើនត្រូវកម្លាំងចម្រុះកម្ចាត់ចោលមុនពេលគ្រាប់ទាំងនោះបានទៅដល់គោលដៅវាយប្រហារ។
គួរបញ្ជាក់ផងដែរថា កងកម្លាំងចម្រុះនឹងបញ្ចប់សង្គ្រាមឆ្នាំទី៦របស់ខ្លួននៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងក្រុមកងជីវពល Houthis នៅខែមីនា ឆ្នាំ២០២១ ដើម្បីគាំទ្រប្រធានាធិបតីយេម៉ែនលោក Abd-Rabbu Mansour Hadi ដែលត្រូវឧទ្ទាមហូធីបង្ខំឱ្យនិរទេស។ កងជីវពល Houthis កាន់កាប់តំបន់ភាគខាងជើងប្រទេសយេម៉ែន រួមទាំងនៅរដ្ឋធានីសាណានៅខែកញ្ញា ឆ្នាំ២០១៤ ៕