ប្រធាន​មហាវិទ្យាល័យ​កងទ័ពជើងទឹក​លី​ប៊ី​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ភាគ​ខាងលិច​រដ្ឋធានី ​Tripoli

0

នៅ​ថ្ងៃ​ពុធ ទី២០ ខែមករា រដ្ឋាភិបាល​គាំទ្រ​ដោយ​កងកម្លាំង​លី​ប៊ី​មានប្រសាសន៍ថា ហេតុការណ៍​ផ្ទុះ​មួយ​កើតឡើង​នៅ​សាលា​ទ័ពជើងទឹក​មួយ​នៅ​ភាគ​ខាងលិច​រដ្ឋធានី​Tripoli ដោយ​សម្លាប់​មនុស្ស​ចំនួន៣នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន៦នាក់​ផ្សេងទៀត​រងរបួស។

រដ្ឋាភិបាល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រធាន​បណ្ឌិតសភា និង​មាន​តួនាទី​ជា​ប្រធាន​មហាវិទ្យាល័យ​កងទ័ពជើងទឹក​ស្លាប់​នៅក្នុង​ហេតុការណ៍​ផ្ទុះ​នោះ រួមជាមួយ​នឹង​ជន​ស៊ីវិល​ចំនួន១នាក់​ផ្សេងទៀត។

យោងតាម​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​បណ្ឌិត្យសភា​នៅថ្ងៃ​ពុធ និង​រាលដាល​ដល់​ឃ្លាំង​រំសេវ​មួយ​ដែលមាន​ទីតាំង​ក្បែរ​នោះ​ជា​មូលហេតុ​នាំមានការ​ផ្ទុះ​កើតឡើង។

សេចក្តីថ្លែងការណ៍​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ទេ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន​Xinhu ចុះផ្សាយ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here