ប្រភពក្រសួងមហាផ្ទៃអ៊ីរ៉ាក់ប្រាប់ភ្នាក់ងារព័ត៌មានថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ម្សិលមិញនេះ មានការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើង និងមានការបំផ្ទុះគ្រាប់បែកមួយក្នុងផ្សារមួយកន្លែងនៅកណ្តាលទីក្រុងបាកដាដ។ ហេតុការណ៍នោះសម្លាប់មនុស្សចំនួន៥នាក់ និងបណ្តាលឲ្យមនុស្សចំនួន១០នាក់ផ្សេងទៀតរងរបួស។
ប្រភពដដែលនិយាយនៅក្នុងលក្ខខណ្ឌអនាមិកថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្សែក្រវ៉ាត់ដែលមានភ្ជាប់គ្រឿងផ្ទុះនៅតំបន់ Bab al-Sharji ហើយក្រោយមកមានការផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងផ្សារនៅរយៈពេលប៉ុន្មាននាទីក្រោយមកទៀត។
ប្រភពដដែលបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តស៊ីវិលជម្លៀសអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមានទីតាំងនៅក្បែរនោះ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២១